ព្រះត្រៃបិដក ភាគ ៨២

 [៣១៦] បណ្ដា​ធម៌​ទាំងនោះ ផស្សៈ ៧ តើ​ដូចម្ដេច។ ចក្ខុ​សម្ផ័​ស្ស ១ សោ​តសម្ផ័​ស្ស ១ ឃាន​សម្ផ័​ស្ស ១ ជិវ្ហា​សម្ផ័​ស្ស ១ កា​យស​ម្ផ័ស្ស ១ មនោ​ធា​តុ​សម្ផ័​ស្ស ១ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ១ នេះ​ហៅថា ផស្សៈ ៧។
 [៣១៧] បណ្ដា​ធម៌​ទាំងនោះ វេទនា ៧ តើ​ដូចម្ដេច។ វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស ១ វេទនា​កើតអំពី​សោ​តសម្ផ័​ស្ស ១ វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស ១ វេទនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស ១ វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស ១ វេទនា​កើតអំពី​មនោ​ធា​តុ​សម្ផ័​ស្ស ១ វេទនា​កើតអំពី​មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ១ នេះ​ហៅថា វេទនា ៧។
 [៣១៨] បណ្ដា​ធម៌​ទាំងនោះ សញ្ញា ៧ តើ​ដូចម្ដេច។ សញ្ញា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស ១ សញ្ញា​កើតអំពី​សោ​តសម្ផ័​ស្ស ១ សញ្ញា​កើតអំពី​ឃាន​សម្ផ័​ស្ស ១ សញ្ញា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស ១ សញ្ញា​កើតអំពី​កា​យស​ម្ផ័ស្ស ១ សញ្ញា​កើតអំពី​មនោ​ធា​តុ​សម្ផ័​ស្ស ១ សញ្ញា​កើតអំពី​មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ១ នេះ​ហៅថា សញ្ញា ៧។
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637649164206113653
ទៅកាន់ទំព័រ៖