ព្រះត្រៃបិដក ភាគ ៨២
[៣១៩] បណ្ដាធម៌ទាំងនោះ ចេតនា ៧ តើដូចម្ដេច។ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ១ ចេតនាកើតអំពីសោតសម្ផ័ស្ស ១ ចេតនាកើតអំពីឃានសម្ផ័ស្ស ១ ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ១ ចេតនាកើតអំពីកាយសម្ផ័ស្ស ១ ចេតនាកើតអំពីមនោសម្ផ័ស្ស ១ ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ចេតនា ៧។
[៣២០] បណ្ដាធម៌ទាំងនោះ ចិត្ត ៧ តើដូចម្ដេច។ ចក្ខុវិញ្ញាណ ១ សោតវិញ្ញាណ ១ ឃានវិញ្ញាណ ១ ជិវ្ហាវិញ្ញាណ ១ កាយវិញ្ញាណ ១ មនោធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅថា ចិត្ត ៧។
[៣២១] ក្នុងកាមធាតុ មានខន្ធប៉ុន្មាន។បេ។ មានចិត្តប៉ុន្មាន។ ក្នុងកាមធាតុ មានខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៣ ឥន្រ្ទិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧។ បណ្ដាធម៌ទាំងនោះ ក្នុងកាមធាតុ
ID: 637649164482051064
ទៅកាន់ទំព័រ៖