ព្រះត្រៃបិដក ភាគ ៨២

មាន​ខន្ធ ៥ តើ​ដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១ នេះ​ហៅថា ក្នុង​កាមធាតុ មាន​ខន្ធ ៥។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ មាន​អាយតនៈ ១២ តើ​ដូចម្ដេច។ ចក្ខា​យតនៈ ១ រូបាយតនៈ ១។បេ។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ​ហៅថា ក្នុង​កាមធាតុ មាន​អាយតនៈ ១២។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ មាន​ធាតុ ១៨ តើ​ដូចម្ដេច។ ចក្ខុ​ធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណ​ធាតុ ១។បេ។ មនោ​ធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណ​ធាតុ ១ នេះ​ហៅថា ក្នុង​កាមធាតុ មាន​ធាតុ ១៨។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ មានសច្ចៈ ៣ តើ​ដូចម្ដេច។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ នេះ​ហៅថា ក្នុង​កាមធាតុ មានសច្ចៈ ៣។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ មាន​ឥន្រ្ទិយ ២២ តើ​ដូចម្តេច។ ចក្ខុន្រ្ទិយ ១។បេ។ អញ្ញាតា​វិ​ន្រ្ទិយ ១ នេះ​ហៅថា ក្នុង​កាមធាតុ មាន​ឥន្រ្ទិយ ២២។ បណ្តា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ​មានហេតុ ៩ តើ​ដូចម្ដេច។ កុសល​ហេតុ ៣ អកុសល​ហេតុ ៣ អព្យាកត​ហេតុ ៣ នេះ​ហៅថា ក្នុង​កាមធាតុ មានហេតុ ៩។
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637649164714238551
ទៅកាន់ទំព័រ៖