ព្រះត្រៃបិដក ភាគ ៨២

បណ្តា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ មាន​អាហារ ៤ តើ​ដូចម្ដេច។ កព​ឡិង្កា​រា​ហារ ១ ផស្សាហារ ១ មនោសញ្ចេតនា​ហារ ១ វិញ្ញា​ណា​ហារ ១ នេះ​ហៅថា ក្នុង​កាមធាតុ មាន​អាហារ ៤។ បណ្តា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ មាន​ផស្សៈ ៧ តើ​ដូចម្ដេច។ ចក្ខុ​សម្ផ័​ស្ស ១។បេ។ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ១ នេះ​ហៅថា ក្នុង​កាមធាតុ​មាន​ផស្សៈ ៧។ បណ្តា​ធម៌​ទាំងនោះ ក្នុង​កាមធាតុ មាន​វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ តើ​ដូចម្ដេច។ ចក្ខុវិញ្ញាណ ១។បេ។ មនោ​ធាតុ ១ មនោវិញ្ញាណ​ធាតុ ១ នេះ​ហៅថា ក្នុង​កាមធាតុ មានចិត្ត ៧។
 [៣២២] ក្នុង​រូបធាតុ មាន​ខន្ធ​ប៉ុន្មាន។បេ។ មានចិត្ត​ប៉ុន្មាន។ ក្នុង​រូបធាតុ មាន​ខន្ធ ៥ អាយតនៈ ៦ ធាតុ ៩ សច្ចៈ ៣ ឥន្រ្ទិយ ១៤ ហេតុ ៨ អាហារ ៣ ផស្សៈ ៤ វេទនា ៤ សញ្ញា ៤ ចេតនា ៤ ចិត្ត ៤។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​រូបធាតុ មាន​ខន្ធ ៥ តើ​ដូចម្ដេច។ រូបក្ខន្ធ ១។បេ។ វិញ្ញាណក្ខន្ធ ១
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637649164935801055
ទៅកាន់ទំព័រ៖