ព្រះត្រៃបិដក ភាគ ៨២
កុសលហេតុ ៣ អកុសលហេតុ ២ អព្យាកតហេតុ ៣។ បណ្តាហេតុទាំងនោះ កុសលហេតុ ៣ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះហៅថា កុសលហេតុ ៣។ បណ្តាធម៌ទាំងនោះ អកុសលហេតុ ២ តើដូចម្ដេច។ លោភៈ ជាអកុសលហេតុ ១ មោហៈ ជាអកុសលហេតុ ១ នេះហៅថា អកុសលហេតុ ២។ បណ្តាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។ អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុងវិបាកនៃកុសលធម៌ទាំងឡាយ ឬក្នុងកិរិយាព្យាកតធម៌ទាំងឡាយ នេះហៅថា អព្យាកតហេតុ ៣។ នេះហៅថា ក្នុងរូបធាតុ មានហេតុ ៨។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានអាហារ ៣ តើដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះហៅថា ក្នុងរូបធាតុ មានអាហារ ៣។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានផស្សៈ ៤ តើដូចម្ដេច។ ចក្ខុសម្ផ័ស្ស ១ សោតសម្ផ័ស្ស ១ មនោធាតុសម្ផ័ស្ស ១ មនោវិញ្ញាណធាតុសម្ផ័ស្ស ១ នេះហៅថា ក្នុងរូបធាតុ មានផស្សៈ ៤។ បណ្ដាធម៌ទាំងនោះ ក្នុងរូបធាតុ មានវេទនា ៤ តើដូចម្ដេច។
ID: 637649165320488450
ទៅកាន់ទំព័រ៖