ព្រះត្រៃបិដក ភាគ ៨២

សញ្ញា​បួន ១ ចេតនា​បួន ១ ចិត្ត​បួន ១ ចក្ខុវិញ្ញាណ សោតវិញ្ញាណ មនោ​ធាតុ មនោវិញ្ញាណ​ធាតុ ១ នេះ​ហៅថា ក្នុង​រូបធាតុ មានចិត្ត ៤។
 [៣២៣] ក្នុង​អរូបធាតុ មាន​ខន្ធ​ប៉ុន្មាន។បេ។ មានចិត្ត​ប៉ុន្មាន។ ក្នុង​អរូបធាតុ មាន​ខន្ធ ៤ អាយតនៈ ២ ធាតុ ២ សច្ចៈ ៣ ឥន្រ្ទិយ ១១ ហេតុ ៨ អាហារ ៣ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អរូបធាតុ មាន​ខន្ធ ៤ តើ​ដូចម្ដេច។ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ​ហៅថា ក្នុង​អរូបធាតុ មាន​ខន្ធ ៤។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អរូបធាតុ មាន​អាយតនៈ ២ តើ​ដូចម្ដេច។ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ​ហៅថា ក្នុង​អរូបធាតុ មាន​អាយតនៈ ២។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អរូបធាតុ មាន​ធាតុ ២ តើ​ដូចម្ដេច។
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637649165544551069
ទៅកាន់ទំព័រ៖