ព្រះត្រៃបិដក ភាគ ៨២
មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានអាយតនៈ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានធាតុ ២ តើដូចម្ដេច។ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានធាតុ ២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២ តើដូចម្ដេច។ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានសច្ចៈ ២។ បណ្ដាធម៌ទំាងនោះ ក្នុងអបរិយាបន្នធម៌ មានឥន្រ្ទិយ ១២ តើដូចម្ដេច។ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ ១ អញ្ញិន្រ្ទិយ ១ អញ្ញាតាវិន្រ្ទិយ ១ នេះហៅថា ក្នុងអបរិយាបន្នធម៌ មានឥន្រ្ទិយ ១២។ បណ្ដាធម៌ទាំងនោះ ក្នុងអបរិយាបន្នធម៌ មានហេតុ ៦ តើដូចម្ដេច។ កុសលហេតុ ៣ អព្យាកតហេតុ ៣។ បណ្ដាហេតុទាំងនោះ កុសលហេតុ តើដូចម្ដេច។ អលោភៈ ជាកុសលហេតុ ១ អទោសៈ ជាកុសលហេតុ ១ អមោហៈ ជាកុសលហេតុ ១ នេះហៅថា កុសលហេតុ ៣។ បណ្ដាហេតុទាំងនោះ អព្យាកតហេតុ ៣ តើដូចម្ដេច។
ID: 637649166227988532
ទៅកាន់ទំព័រ៖