ព្រះត្រៃបិដក ភាគ ៨២
ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយទិដ្ឋិ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយទិដ្ឋិ ប្រកបដោយសង្ខា។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយទោមនស្ស សម្បយុត្តដោយបដិឃៈ។បេ។ ច្រឡំដោយទោមនស្ស សម្បយុត្តដោយបដិឃៈ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយវិចិកិច្ឆា។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយឧទ្ធច្ចៈ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សក៏កើតមាន។បេ។ សេចក្តីមិនរាយមាយក៏កើតមាន នេះពួកធម៌ជាអកុសល សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា ធម្មប្បដិសម្ភិទា សេចក្តីដឹងក្នុងវិបាកនៃធម៌ទាំងឡាយនោះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា
ID: 637648271624768610
ទៅកាន់ទំព័រ៖