ព្រះត្រៃបិដក ភាគ ៨២

អលោភៈ ១ អទោសៈ ១ អមោហៈ ១ ក្នុង​វិបាក​នៃ​កុសលធម៌​ទាំងឡាយ នេះ​ហៅថា អព្យាកត​ហេតុ ៣។ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មានហេតុ ៦។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​អាហារ ៣ តើ​ដូចម្ដេច។ ផស្សាហារ ១ មនោសញ្ចេតនា​ហារ ១ វិញ្ញា​ណា​ហារ ១ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មាន​អាហារ ៣។ បណ្ដា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ផស្សៈ ១ តើ​ដូចម្តេច។ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ១ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មាន​ផស្សៈ ១។ បណ្តា​ធម៌​ទាំងនោះ ក្នុង​អប​រិយា​បន្ន​ធម៌ មាន​វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ តើ​ដូចម្ដេច។ មនោវិញ្ញាណ​ធាតុ នេះ​ហៅថា ក្នុង​អប​រិយា​បន្ន​ធម៌ មានចិត្ត ១។
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637649166424082291
ទៅកាន់ទំព័រ៖