ព្រះត្រៃបិដក ភាគ ៨២
ឥន្រ្ទិយ ៨ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ អកុសលហេតុ ៣ មិនរាប់បញ្ចូលក្នុងអរូបធាតុ ហេតុ ៦ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ កពឡិង្ការាហារ មិនរាប់បញ្ចូលក្នុងអរូបធាតុ អាហារ ៣ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ ផស្សៈ ៦ មិនរាប់បញ្ចូលក្នុងអរូបធាតុ មនោវិញ្ញាណធាតុសម្ផ័ស្ស រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិនរាប់បញ្ចូលក្នុងអរូបធាតុ មនោវិញ្ញាណធាតុ រាប់បញ្ចូលក្នុងអរូបធាតុក៏មាន មិនរាប់បញ្ចូលក្នុងអរូបធាតុក៏មាន។
[៣២៨] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាបរិយាបន្នៈ ខន្ធប៉ុន្មាន ជាអបរិយាបន្នៈ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាបរិយាបន្នៈ ចិត្តប៉ុន្មាន ជាអបរិយាបន្នៈ។ រូបក្ខន្ធ ជាបរិយាបន្នៈ ខន្ធ ៤ ជាបរិយាបន្នៈ ក៏មាន ជាអបរិយាបន្នៈ ក៏មាន។
ID: 637649167716113593
ទៅកាន់ទំព័រ៖