ព្រះត្រៃបិដក ភាគ ៨២

អាយតនៈ ១០ ជា​បរិ​យា​បន្នៈ អាយតនៈ ២ ជា​បរិ​យា​បន្នៈ ក៏​មាន ជា​អប​រិយា​បន្នៈ ក៏​មាន។ ធាតុ ១៦ ជា​បរិ​យា​បន្នៈ ធាតុ ២ ជា​បរិ​យា​បន្នៈ ក៏​មាន ជា​អប​រិយា​បន្នៈ ក៏​មាន។ សច្ចៈ ២ ជា​បរិ​យា​បន្នៈ សច្ចៈ ២ ជា​អប​រិយា​បន្នៈ។ ឥន្រ្ទិយ ១០ ជា​បរិ​យា​បន្នៈ ឥន្រ្ទិយ ៣ ជា​អប​រិយា​បន្នៈ ឥន្រ្ទិយ ៩ ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។ អកុសល​ហេតុ ៣ ជា​បរិ​យា​បន្នៈ ហេតុ ៦ ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។ កព​ឡិង្កា​រា​ហារ ជា​បរិ​យា​បន្នៈ អាហារ ៣ ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។ ផស្សៈ ៦ ជា​បរិ​យា​បន្នៈ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជា​បរិ​យា​បន្នៈ មនោវិញ្ញាណ​ធាតុ ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637649167930488632
ទៅកាន់ទំព័រ៖