ព្រះត្រៃបិដក ភាគ ៨២

នេះ​អាយតនៈ ១០ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​អាយតនៈ ១០ ដទៃទៀត នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ អាយតនៈ ១០ គឺ ចក្ខា​យតនៈ ១ រូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វា​យតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃ​ប្រេត​ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន​ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​ថ្លង់​អំពី​កំណើត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ នេះ​អាយតនៈ ១០ នៃ​សត្វ​ទាំង​នុ៎ះ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។ ចុះ​អាយតនៈ ៩ នៃ​សត្វ​ណា កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​កាមធាតុ។ អាយតនៈ ៩ គឺ​រូបាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ១ កាយាយតនៈ ១ ផោដ្ឋព្វា​យតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នៃ​ប្រេត​ជា​ឱប​បា​តិកៈ នៃ​អសុរ​ជា​ឱប​បា​តិកៈ នៃ​តិរច្ឆាន​ជា​ឱប​បា​តិកៈ នៃ​សត្វ​នរក ជា​សត្វ​ដែល​ខ្វាក់ និង​ថ្លង់​អំពី​កំណើត តែង​កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 637649168923770130
ទៅកាន់ទំព័រ៖