ព្រះត្រៃបិដក ភាគ ៨២
ចុះធាតុ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺ រូបធាតុ ១ សោតធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេតជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆានជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលខ្វាក់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះធាតុ ១០ ដទៃទៀត នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ធាតុ ១០ គឺចក្ខុធាតុ ១ រូបធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ មនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នៃប្រេត ជាឱបបាតិកៈ នៃអសុរជាឱបបាតិកៈ នៃតិរច្ឆាន ជាឱបបាតិកៈ នៃសត្វនរក ជាសត្វដែលថ្លង់អំពីកំណើត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះធាតុ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។
ID: 637649169333926088
ទៅកាន់ទំព័រ៖