ព្រះត្រៃបិដក ភាគ ៨២
ចុះឥន្រ្ទិយ ១៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១៤ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ
(១) ជាញាណសម្បយុត្ត
(២) តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១៤ នៃទេវតាទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ១៣ គឺ ចក្ខុន្រ្ទិយ ១ សោតិន្រ្ទិយ ១ ឃានិន្រ្ទិយ ១ ជិវ្ហិន្រ្ទិយ ១ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃកាមាវចរទេវតា ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ
(១) ប្រកបដោយហេតុ មានអលោភៈជាដើម។ (២) មានកុសលចិត្តប្រកបដោយបញ្ញា។
ID: 637649170351895492
ទៅកាន់ទំព័រ៖