ព្រះត្រៃបិដក ភាគ ៨២
នេះឥន្រ្ទិយ ១២ នៃមនុស្សទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ១០ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ១០ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្ទ្រិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាសហេតុកៈ ជាញាណសម្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ១០ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៩ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងកាមធាតុ។ ឥន្រ្ទិយ ៩ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ សោមនស្សិន្រ្ទិយ ឬឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាសហេតុកៈ ជាញាណវិប្បយុត្ត តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ
ID: 637649170789394759
ទៅកាន់ទំព័រ៖