ព្រះត្រៃបិដក ភាគ ៨២
ចុះឥន្រ្ទិយ ៥ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៥ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ឥត្ថិន្រ្ទិយ ឬបុរិសិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃសត្វដែលដេកក្នុងគភ៌ ជាអហេតុកៈ វៀរលែងតែពួកសត្វខ្ទើយចេញ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៥ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះឥន្រ្ទិយ ៤ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ឥន្រ្ទិយ ៤ គឺ កាយិន្រ្ទិយ ១ មនិន្រ្ទិយ ១ ជីវិតិន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ នៃពួកសត្វខ្ទើយដែលដេកក្នុងគភ៌ ជាអហេតុកៈ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះឥន្រ្ទិយ ៤ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះហេតុ ៣ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ហេតុ ៣ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ អមោហៈ ជាវិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃសត្វជាសហេតុកៈ ជាញាណសម្បយុត្ត ដែលដេកក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ
ID: 637649171445957256
ទៅកាន់ទំព័រ៖