ព្រះត្រៃបិដក ភាគ ៨២
នេះហេតុ ៣ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះហេតុ ២ នៃសត្វណា កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ហេតុ ២ គឺអលោភៈ ជាវិបាកហេតុ ១ អទោសៈ ជាវិបាកហេតុ ១ នៃកាមាវចរទេវតា នៃមនុស្សដែលកើតក្នុងបឋមកប្ប នៃសត្វជាសហេតុកៈ ជាញាណវិប្បយុត្ត ដែលដេកក្នុងគភ៌ តែងកើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ នេះហេតុ ២ នៃសត្វទាំងនុ៎ះ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ អហេតុកៈ នៃពួកសត្វដ៏សេស កើតប្រាកដ។ ចុះអាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ កពឡិង្ការាហារ ១ ផស្សាហារ ១ មនោសញ្ចេតនាហារ ១ វិញ្ញាណាហារ ១ នេះអាហារ ៤ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។ ចុះផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ តើដូចម្ដេច។ មនោវិញ្ញាណធាតុសម្ផ័ស្សៈ នេះផស្សៈ ១ នៃសត្វទាំងពួង កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងកាមធាតុ។
ID: 637649171647051144
ទៅកាន់ទំព័រ៖