ព្រះត្រៃបិដក ភាគ ៨២

វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ តើ​ដូចម្ដេច។ មនោវិញ្ញាណ​ធាតុ នេះ​ចិត្ត ១ នៃ​សត្វ​ទាំងពួង កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ក្នុង​កាមធាតុ។
 [៣៣១] ខន្ធ​ប៉ុន្មាន កើត​ប្រាកដ។បេ។ ចិត្ត​ប៉ុន្មាន កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​រូបធាតុ។ វៀរលែងតែ​ពួក​ទេវតា​ជា​អសញ្ញ​សត្វ​ចេញ ខន្ធ ៥ កើត​ប្រាកដ អាយតនៈ ៥ កើត​ប្រាកដ ធាតុ ៥ កើត​ប្រាកដ សច្ចៈ ១ កើត​ប្រាកដ ឥន្រ្ទិយ ១០ កើត​ប្រាកដ ហេតុ ៣ កើត​ប្រាកដ អាហារ ៣ កើត​ប្រាកដ ផស្សៈ ១ កើត​ប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​រូបធាតុ។
 [៣៣២] ចុះ​ខន្ធ ៥ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​រូបធាតុ តើ​ដូចម្ដេច។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ​ខន្ធ ៥ កើត​ប្រាកដ ក្នុង​ខណៈ​នៃ​បដិសន្ធិ ក្នុង​រូបធាតុ។
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 637649171940019781
ទៅកាន់ទំព័រ៖