ព្រះត្រៃបិដក ភាគ ៨២
ទេវតាជាអសញ្ញសត្វ មានខន្ធ ១ គឺរូបក្ខន្ធ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ។ មានអាតនៈ ២ គឺ រូបាយតនៈ ១ ធម្មាយតនៈ ១ កើតប្រាកដ។ មានធាតុ ២ គឺរូបធាតុ ១ ធម្មធាតុ ១ កើតប្រាកដ។ មានសច្ចៈ ១ គឺ ទុក្ខសច្ច ១ កើតប្រាកដ។ មានឥន្រ្ទិយ ១ គឺរូបជីវិតិន្រ្ទិយ កើតប្រាកដ (ក្នុងខណៈនៃបដិសន្ធិ)។ ពួកទេវតាជាអសញ្ញសត្វ មិនមានហេតុ មិនមានអាហារ មិនមានផស្សៈ មិនមានវេទនា មិនមានសញ្ញា មិនមានចេតនា មិនមានចិត្ត កើតប្រាកដ (ក្នុងខណៈនៃបដិសន្ធិ)។
[៣៣៤] ចុះខន្ធប៉ុន្មាន។បេ។ ចិត្តប៉ុន្មាន កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ខន្ធ ៤ កើតប្រាកដ អាយតនៈ ២ កើតប្រាកដ ធាតុ ២ កើតប្រាកដ សច្ចៈ ១ កើតប្រាកដ ឥន្រ្ទិយ ៨ កើតប្រាកដ ហេតុ ៣ កើតប្រាកដ អាហារ ៣ កើតប្រាកដ ផស្សៈ ១ កើតប្រាកដ វេទនា ១ សញ្ញា ១ ចេតនា ១ ចិត្ត ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។
ID: 637649172739551074
ទៅកាន់ទំព័រ៖