ព្រះត្រៃបិដក ភាគ ៨២
[៣៣៥] ចុះខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺវេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះ ខន្ធ ៤ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះអាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ មនាយតនៈ ១ ធម្មាយតនៈ ១ នេះ អាយតនៈ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនោវិញ្ញាណធាតុ ១ ធម្មធាតុ ១ នេះ ធាតុ ២ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ។ ចុះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិ ក្នុងអរូបធាតុ តើដូចម្ដេច។ គឺ ទុក្ខសច្ចៈ នេះសច្ចៈ ១ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ។ ចុះឥន្រ្ទិយ ៨ កើតប្រាកដ ក្នុងខណៈនៃបដិសន្ធិក្នុងអរូបធាតុ តើដូចម្ដេច។ គឺមនិន្រ្ទិយ ១ ជីវិតន្រ្ទិយ ១ ឧបេក្ខិន្រ្ទិយ ១ សទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១
ID: 637649172977676021
ទៅកាន់ទំព័រ៖