ព្រះត្រៃបិដក ភាគ ៨២
មនិន្រ្ទិយកើតមាន សុខិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺ អត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាមនោធាតុ ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផ្សព្វជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន
ID: 637648272272893995
ទៅកាន់ទំព័រ៖