ព្រះត្រៃបិដក ភាគ ៨២

ពួក​ខ្លះ កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី។
 [៣៤០] ចុះ​ប្រមាណ​នៃ​អាយុ​របស់​មនុស្ស តើ​ប៉ុន្មាន។ កំណត់​មួយ​រយ​ឆ្នាំ ឬតិច​ជាង ឬក៏​ច្រើនជាង​មួយ​រយ​ឆ្នាំ។ ប្រមាណ​នៃ​អាយុ​របស់​ទេវតា ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ តើ​ប៉ុន្មាន។ ៥០ ឆ្នាំ ណា ជា​របស់​នៃ​មនុស្ស ៥០ ឆ្នាំ​នុ៎ះ ជាមួយ​យប់​មួយថ្ងៃ នៃ​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ ៣០រាត្រី ដោយ​រាត្រី​នោះ ជាមួយ​ខែ ១២ ខែ ដោយ​ខែ​នោះ ជាមួយ​ឆ្នាំ ៥ រយ​ឆ្នាំ​ទិព្វ ដោយ​ឆ្នាំ​នោះ ជា​ប្រមាណ​នៃ​អាយុ​របស់​ទេវតា ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ។ (ចុះបើ) រាប់​ជា​ឆ្នាំ​របស់​មនុស្ស​វិញ តើ​ត្រូវជា​ប៉ុន្មាន​ឆ្នាំ។ ត្រូវជា ៩ លាន​ឆ្នាំ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​តាវត្តិង្ស តើ​ប៉ុន្មាន។ មួយ​រយ​ឆ្នាំ​ណា ជា​របស់​នៃ​មនុស្ស មួយ​រយ​ឆ្នាំ​នុ៎ះ ជាមួយ​យប់​មួយថ្ងៃ របស់​ទេវតា​ជាន់​តាវត្តិង្ស ៣០ រាត្រី ដោយ​រាត្រី​នោះ ជាមួយ​ខែ ១២ ខែ ដោយ​ខែ​នោះ ជាមួយ​ឆ្នាំ មួយ​ពាន់​ឆ្នាំ​ទិព្វ ដោយ​ឆ្នាំ​នោះ ជា​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​តា​វត្តិ​វង្ស។
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 637649174175801108
ទៅកាន់ទំព័រ៖