ព្រះត្រៃបិដក ភាគ ៨២
ត្រូវជា ៥៧ កោដិ ៦ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់និម្មានរតី តើប៉ុន្មាន។ ៨ រយឆ្នាំណា ជារបស់នៃមនុស្ស ៨ រយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់និម្មានរតី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ៨ ពាន់ឆ្នាំទិព្វ ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់និម្មានរតី។ (ចុះបើ) រាប់ជាឆ្នាំមនុស្សវិញ តើត្រូវជាប៉ុន្មានឆ្នាំ។ ត្រូវជា ២៣០ កោដិ ៤ លានឆ្នាំ។ ចុះប្រមាណនៃអាយុរបស់ទេវតា ជាន់បរនិម្មិតវសវត្តី តើប៉ុន្មាន។ ១៦ រយឆ្នាំ (១៦០០) ណា ជារបស់នៃមនុស្ស ១៦ រយឆ្នាំនុ៎ះ ជាមួយយប់មួយថ្ងៃនៃទេវតាជាន់បរនិម្មិតវសវត្តី ៣០ រាត្រី ដោយរាត្រីនោះ ជាមួយខែ ១២ ខែ ដោយខែនោះ ជាមួយឆ្នាំ ១៦ ពាន់ឆ្នាំទិព្វ (១ ម៉ឺន ៦ ពាន់ឆ្នាំ) ដោយឆ្នាំនោះ ជាប្រមាណនៃអាយុរបស់ទេវតាជាន់បរនិម្មិតវសវត្តី។
ID: 637649174569082652
ទៅកាន់ទំព័រ៖