ព្រះត្រៃបិដក ភាគ ៨២

ចុះ​បុគ្គល​ចំរើន​បឋមជ្ឈាន​ជាន់ខ្ពស់ តើ​កើត​ក្នុង​ទីណា។ បុគ្គល​ចំរើន​បឋមជ្ឈាន ជាន់ខ្ពស់ កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​មហាព្រហ្ម។ ចុះ​ប្រមាណ​នៃ​អាយុ របស់​ទេវតា ជាន់​នោះ តើ​ប៉ុន្មាន។ មួយ​កប្ប (ជា​អាយុ​នៃ​ទេវតា​ជាន់​នោះ)។ ចុះ​បុគ្គល ចំរើន​ទុតិយជ្ឈាន យ៉ាង​ឱនថយ តើ​កើត​ក្នុង​ទីណា។ បុគ្គល​ចំរើន​ទុតិយជ្ឈាន យ៉ាង​ឱនថយ កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​បរិត្តា​ភៈ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​នោះ តើ​ប៉ុន្មាន។ ពីរ​កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​បុគ្គល​ចំរើន​ទុតិយជ្ឈាន យ៉ាង​កណ្តាល តើ​កើត​ក្នុង​ទីណា។ បុគ្គល​ចំរើន​ទុតិយជ្ឈាន យ៉ាង​កណ្តាល កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អប្បមា​ណា​ភៈ។ ចុះ​ប្រមាណ​នៃ​អាយុ​របស់​ទេវតា​ជាន់​នោះ តើ​ប៉ុន្មាន។ ៤ កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​បុគ្គល​ចំរើន​ទុតិយជ្ឈាន ជាន់ខ្ពស់ តើ​កើត​ក្នុង​ទីណា។ បុគ្គល​ចំរើន​ទុតិយជ្ឈាន ជាន់ខ្ពស់ កើតជា​មួយ​នឹង​ពួក​ទេវតា​ជាន់​អាភស្សរៈ។ ចុះ​ប្រមាណ​នៃ​អាយុ របស់​ទេវតា​ជាន់​នោះ តើ​ប៉ុន្មាន។ ៨ កប្ប (ជា​អាយុ​របស់​ទេវតា​ជាន់​នោះ)។ ចុះ​បុគ្គល​ចំរើន​តតិយជ្ឈាន យ៉ាង​ឱនថយ តើ​កើត​ក្នុង​ទីណា។
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 637649175055800959
ទៅកាន់ទំព័រ៖