ព្រះត្រៃបិដក ភាគ ៨២
ចុះប្រមាណនៃអាយុរបស់ទេវតាជាន់សុទស្សី តើប៉ុន្មាន។ ៨ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អកនិដ្ឋៈ តើប៉ុន្មាន។ ១៦ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អាកាសានញ្ចាយតនៈ តើប៉ុន្មាន។ ២០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់វិញ្ញាណញ្ចាយតនៈ តើប៉ុន្មាន។ ៤០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់អាកិញ្ចញ្ញាយតនៈ តើប៉ុន្មាន។ ៦០ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។ ចុះប្រមាណនៃអាយុរបស់ទេវតាជាន់នេវសញ្ញានាសញ្ញាយតនៈ តើប៉ុន្មាន។ ៨៤ ពាន់កប្ប (ជាអាយុរបស់ទេវតាជាន់នោះ)។
ពួកសត្វ ដែលតេជះគឺបុណ្យស្ទួយហើយ រមែងទៅកាន់ កាមគតិ និងរូបគតិ ឬឲ្យដល់ភវគ្គព្រហ្ម ក៏គង់ត្រឡប់មកកាន់ទុគ្គតិវិញ
ID: 637649175666738651
ទៅកាន់ទំព័រ៖