ព្រះត្រៃបិដក ភាគ ៨២
ខន្ធ ៤ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ អាយតនៈ ១០ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ អាយតនៈ ២ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ ធាតុ ១៦ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ ធាតុ ២ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។ សមុទយសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ តែមិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ មគ្គសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ គួរចំរើន តែមិនគួរធ្វើឲ្យជាក់ច្បាស់ទេ និរោធសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង
ID: 637649176132519767
ទៅកាន់ទំព័រ៖