ព្រះត្រៃបិដក ភាគ ៨២
តែមិនគួរលះបង់ មិនគួរចំរើន គួរធ្វើឲ្យជាក់ច្បាស់ ទុក្ខសច្ច គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ក៏មាន។ ឥន្រ្ទិយ ៩ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ ទោមនស្សិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ទេ អនញ្ញតញ្ញស្សាមីតិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ គួរចំរើន តែមិនគួរធ្វើឲ្យជាក់ច្បាស់ទេ អញ្ញិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង មិនគួរលះបង់ គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន អញ្ញាតាវិន្រ្ទិយ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ មិនគួរចំរើន គួរធ្វើឲ្យជាក់ច្បាស់ ឥន្រ្ទិយ ៣ គួរដឹងច្បាស់ គួរកំណត់ដឹង តែមិនគួរលះបង់ គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន ឥន្រ្ទិយ ៦ គួរដឹងច្បាស់ គួរកំណត់ដឹង គួរលះបង់ក៏មាន គួរចំរើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ក៏មាន មិនគួរលះបង់ មិនគួរចំរើន មិនគួរធ្វើឲ្យជាក់ច្បាស់ក៏មាន។
ID: 637649176330644797
ទៅកាន់ទំព័រ៖