ព្រះត្រៃបិដក ភាគ ៨២

អកុសល​ហេតុ ៣ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់ តែ​មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ អកុសល​ហេតុ ៣ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​ចំរើន​ក៏​មាន អព្យាកត​ហេតុ ៣ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។ កព​ឡិង្កា​រា​ហារ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ អាហារ ៣ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់​ក៏​មាន គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។ ផស្សៈ ៦ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់​ក៏​មាន គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 637649176601894855
ទៅកាន់ទំព័រ៖