ព្រះត្រៃបិដក ភាគ ៨២

វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង តែ​មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ទេ មនោវិញ្ញាណ​ធាតុ គួរ​ដឹង​ច្បាស់ គួរ​កំណត់​ដឹង គួរ​លះបង់​ក៏​មាន គួរ​ចំរើន​ក៏​មាន គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន មិន​គួរ​លះបង់ មិន​គួរ​ចំរើន មិន​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ក៏​មាន។
 [៣៤៣] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន មាន​អារម្មណ៍ ខន្ធ​ប៉ុន្មាន មិន​មាន​អារម្មណ៍។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន មាន​អារម្មណ៍ ចិត្ត​ប៉ុន្មាន មិន​មាន​អារម្មណ៍។ រូបក្ខន្ធ​មិន​មាន​អារម្មណ៍ ខន្ធ ៤ មាន​អារម្មណ៍។ អាយតនៈ ១០ មិន​មាន​អារម្មណ៍ មនាយតនៈ មាន​អារម្មណ៍ ធម្មាយតនៈ មាន​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។ ធាតុ ១០ មិន​មាន​អារម្មណ៍ ធាតុ ៧ មាន​អារម្មណ៍ ធម្មធាតុ មាន​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។ សច្ចៈ ២ មាន​អារម្មណ៍ និរោធ​សច្ច មិន​មាន​អារម្មណ៍ ទុក្ខសច្ច មាន​អារម្មណ៍​ក៏​មាន
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 637649176836113470
ទៅកាន់ទំព័រ៖