ព្រះត្រៃបិដក ភាគ ៨២

ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។ ធាតុ ១០ មិន​មាន​អារម្មណ៍ ធាតុ ៦ មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍ មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន ធម្មធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។ និរោធ​សច្ច មិន​មាន​អារម្មណ៍ មគ្គសច្ច មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍ សមុទយសច្ច ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន ទុក្ខសច្ច ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។ ឥន្រ្ទិយ ៧ មិន​មាន​អារម្មណ៍ ឥន្រ្ទិយ ៥ មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍ ឥន្រ្ទិយ ៩ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន ជីវិតិន្រ្ទិយ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 637649177302051023
ទៅកាន់ទំព័រ៖