ព្រះត្រៃបិដក ភាគ ៨២

ហេតុ ៩ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍ ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន។ កព​ឡិង្កា​រា​ហារ មិន​មាន​អារម្មណ៍ អាហារ ៣ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន។ ផស្សៈ ៦ មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍ មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍ មនោវិញ្ញាណ​ធាតុ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទាំង​ជា​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍ តែ​ជា​អារម្មណ៍​ក៏​មាន។
 [៣៤៥] បណ្តា​ខន្ធ ៥ ខន្ធ​ប៉ុន្មាន ដែល​បុគ្គល​ឃើញ ខន្ធ​ប៉ុន្មាន ដែល​បុគ្គល​ឮ ខន្ធ​ប៉ុន្មាន ដែល​បុគ្គល​ពាល់ត្រូវ ខន្ធ​ប៉ុន្មាន ដែល​បុគ្គល​ដឹង​ច្បាស់ ខន្ធ​ប៉ុន្មាន ដែល​បុគ្គល​មិនឃើញ មិនឮ មិន​ពាល់ត្រូវ មិនដឹង​ច្បាស់។បេ។ បណ្ដា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន ដែល​បុគ្គល​ឃើញ ចិត្ត​ប៉ុន្មាន ដែល​បុគ្គល​ឮ ចិត្ត​ប៉ុន្មាន ដែល​បុគ្គល​ពាល់ត្រូវ ចិត្ត​ប៉ុន្មាន ដែល​បុគ្គល​ដឹង​ច្បាស់ ចិត្ត​ប៉ុន្មាន ដែល​បុគ្គល​មិនឃើញ មិន​ពាល់ត្រូវ មិនដឹង​ច្បាស់។
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 637649177546738625
ទៅកាន់ទំព័រ៖