ព្រះត្រៃបិដក ភាគ ៨២

រូបក្ខន្ធ ដែល​បុគ្គល​ឃើញ​ក៏​មាន ឮក៏​មាន ពាល់ត្រូវ​ក៏​មាន មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់​ក៏​មាន ខន្ធ ៤ ដែល​បុគ្គល មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។ រូបាយតនៈ ដែល​បុគ្គល​ឃើញ តែ​មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់ សទ្ទាយតនៈ ដែល​បុគ្គល មិនឃើញ តែឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ ដែល​បុគ្គល​មិនឃើញ មិនឮ តែ​ពាល់ត្រូវ ដឹង​ច្បាស់ អាយតនៈ ៧ ដែល​បុគ្គល មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។ រូបធាតុ ដែល​បុគ្គល​ឃើញ តែ​មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់ សទ្ទ​ធាតុ ដែល​បុគ្គល មិនឃើញ តែឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់ គន្ធ​ធាតុ រសធាតុ ផោដ្ឋព្វ​ធាតុ ដែល​បុគ្គល​មិនឃើញ មិនឮ តែ​ពាល់ត្រូវ ដឹង​ច្បាស់ ធាតុ ១៣ ដែល​បុគ្គល មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់។ សច្ចៈ ៣ ដែល​បុគ្គល​មិនឃើញ មិនឮ មិន​ពាល់ត្រូវ តែ​ដឹង​ច្បាស់ ទុក្ខសច្ច ដែល​បុគ្គល​ឃើញ​ក៏​មាន
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 637649177737832696
ទៅកាន់ទំព័រ៖