ព្រះត្រៃបិដក ភាគ ៨២
ឮក៏មាន ពាល់ត្រូវក៏មាន មិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់ក៏មាន។ ឥន្រ្ទិយ ២២ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ ហេតុ ៩ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ អាហារ ៤ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ ផស្សៈ ៧ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ ដែលបុគ្គលមិនឃើញ មិនឮ មិនពាល់ត្រូវ តែដឹងច្បាស់។
[៣៤៦] បណ្តាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាកុសល ខន្ធប៉ុន្មាន ជាអកុសល ខន្ធប៉ុន្មាន ជាអព្យាក្រឹត។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាកុសល ចិត្តប៉ុន្មាន ជាអកុសល ចិត្តប៉ុន្មាន ជាអព្យាក្រឹត។ រូបក្ខន្ធ ជាអព្យាក្រឹត ខន្ធ ៤ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។
ID: 637649177984863484
ទៅកាន់ទំព័រ៖