ព្រះត្រៃបិដក ភាគ ៨២

អាយតនៈ ១០ ជា​អព្យាក្រឹត អាយតនៈ ២ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ ធាតុ ១៦ ជា​អព្យាក្រឹត ធាតុ ២ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ សមុទយសច្ច ជាអកុសល មគ្គសច្ច ជាកុសល និរោធ​សច្ច ជា​អព្យាក្រឹត ទុក្ខសច្ច ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ ឥន្រ្ទិយ ១០ ជា​អព្យាក្រឹត ទោមនស្សិន្រ្ទិយ ជាអកុសល អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ជាកុសល ឥន្រ្ទិយ ៤ ជាកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ឥន្រ្ទិយ ៦ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ អកុសល​ហេតុ ៣ ជាអកុសល កុសល​ហេតុ ៣ ជាកុសល អព្យាកត​ហេតុ ៣ ជា​អព្យាក្រឹត។ កព​ឡិង្កា​រា​ហារ ជា​អព្យាក្រឹត អាហារ ៣ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។
ថយ | ទំព័រទី ៣៤៨ | បន្ទាប់
ID: 637649178230019770
ទៅកាន់ទំព័រ៖