ព្រះត្រៃបិដក ភាគ ៨២

ផស្សៈ ៦ ជា​អព្យាក្រឹត មនោវិញ្ញាណ​ធា​តុ​សម្ផ័​ស្ស ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជា​អព្យាក្រឹត មនោវិញ្ញាណ​ធាតុ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។
 [៣៤៧] បណ្ដា​ខន្ធ​ទាំង ៥ ខន្ធ​ប៉ុន្មាន ប្រកបដោយ​សុខវេទនា ខន្ធ​ប៉ុន្មាន ប្រកបដោយ​ទុក្ខវេទនា ខន្ធ​ប៉ុន្មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា។បេ។ បណ្តា​ចិត្ត​ទាំង ៧ ចិត្ត​ប៉ុន្មាន ប្រកបដោយ​សុខវេទនា ចិត្ត​ប៉ុន្មាន ប្រកបដោយ​ទុក្ខវេទនា ចិត្ត​ប៉ុន្មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា។ ខន្ធ ២ មិន​គួរ​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង ថា​ប្រកបដោយ​ទុក្ខវេទនា​ផង ថា​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ទេ ខន្ធ ៣ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។
ថយ | ទំព័រទី ៣៤៩ | បន្ទាប់
ID: 637649178492676062
ទៅកាន់ទំព័រ៖