ព្រះត្រៃបិដក ភាគ ៨២
ក្នុងសម័យនោះ ផស្សៈកើតមាន វេទនាកើតមាន សញ្ញាកើតមាន ចេតនាកើតមាន ចិត្តកើតមាន វិតក្កៈកើតមាន វិចារៈកើតមាន បីតិកើតមាន សុខកើតមាន ចិត្តេកគ្គតាកើតមាន មនិន្រ្ទិយកើតមាន សោមនស្សិន្រ្ទិយកើតមាន ជីវិតិន្រ្ទិយកើតមាន ឬក៏ក្នុងសម័យនោះ ធម៌ទាំងឡាយដទៃណា មិនមានរូប អាស្រ័យនឹងគ្នាហើយកើតឡើង ក៏កើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា សេចក្តីដឹងក្នុងញាណទាំងឡាយថា បុគ្គលដឹងនូវញាណទាំងឡាយនោះ ដោយញាណណា ញាណទាំងឡាយនេះ ជាធម្មជាតញ៉ាំងអត្ថនេះឲ្យភ្លឺ ឈ្មោះថា បដិភាណប្បដិសម្ភិទា។ បដិសម្ភិទា ៣ គឺអត្ថប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា បដិភាណប្បដិសម្ភិទា។ ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល
ID: 637648272682581118
ទៅកាន់ទំព័រ៖