ព្រះត្រៃបិដក ភាគ ៨២

អាយតនៈ ១០ មិន​គួរ​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង​ថា ប្រកបដោយ​ទុក្ខវេទនា​ផង ថា​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ឡើយ មនាយតនៈ​ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន ធម្មាយតនៈ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន មិន​គួរ​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង ថា​ប្រកបដោយ​ទុក្ខវេទនា​ផង ថា​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ក៏​មាន។ ធាតុ ១០ មិន​គួរ​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង ថា​ប្រកបដោយ​ទុក្ខវេទនា​ផង ថា​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ទេ ធាតុ ៥ ប្រកបដោយ​អទុ​ក្ខម​សុខវេទនា កាយវិញ្ញាណ​ធាតុ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន
ថយ | ទំព័រទី ៣៥០ | បន្ទាប់
ID: 637649178703613658
ទៅកាន់ទំព័រ៖