ព្រះត្រៃបិដក ភាគ ៨២
ប្រកបដោយអទុក្ខមសុខវេទនាក៏មាន មោហៈ ជាអកុសលហេតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ កពឡិង្ការាហារ មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងទេ អាហារ ៣ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។ ផស្សៈ ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយសម្ផ័ស្សប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។
ID: 637649179341582996
ទៅកាន់ទំព័រ៖