ព្រះត្រៃបិដក ភាគ ៨២
វេទនា ៧ មិនគួរពោលថា ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងទេ។ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ ប្រកបដោយអទុក្ខមសុខវេទនា កាយវិញ្ញាណ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន មនោវិញ្ញាណធាតុ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។
[៣៤៨] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាវិបាក ខន្ធប៉ុន្មាន មានវិបាកធម៌ជាប្រក្រតី ខន្ធប៉ុន្មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។បេ។ បណ្តាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាវិបាក ចិត្តប៉ុន្មាន មានវិបាកធម៌ជាប្រក្រតី ចិត្តប៉ុន្មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី។ រូបក្ខន្ធ មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ខន្ធ ៤ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។
ID: 637649179605020501
ទៅកាន់ទំព័រ៖