ព្រះត្រៃបិដក ភាគ ៨២
កពឡិង្ការាហារ មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី អាហារ ៣ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ ជាប្រក្រតីក៏មាន។ ផស្សៈ ៥ ជាវិបាក មនោធាតុសម្ផ័ស្ស ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន មនោវិញ្ញាណធាតុសម្ផ័ស្ស ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ ជាវិបាក មនោធាតុ ជាវិបាកក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន មនោវិញ្ញាណធាតុ ជាវិបាកក៏មាន មានវិបាកធម៌ជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតីក៏មាន។
[៣៤៩] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន ខន្ធប៉ុន្មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន ខន្ធប៉ុន្មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន។បេ។ បណ្តាចិត្តទាំង ៧
ID: 637649180123301118
ទៅកាន់ទំព័រ៖