ព្រះត្រៃបិដក ភាគ ៨២

ចិត្ត​ប៉ុន្មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ចិត្ត​ប៉ុន្មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ចិត្ត​ប៉ុន្មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន។ រូបក្ខន្ធ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ខន្ធ ៤ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ អាយតនៈ ៥ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន សទ្ទាយតនៈ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន អាយតនៈ ៤ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 637649180339863888
ទៅកាន់ទំព័រ៖