ព្រះត្រៃបិដក ភាគ ៨២

មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន អាយតនៈ ២ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ ធាតុ ១០ មានកម្ម ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន សទ្ទ​ធាតុ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ធាតុ ៥ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ធាតុ ២ មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ សមុទយសច្ច
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 637649180570488805
ទៅកាន់ទំព័រ៖