ព្រះត្រៃបិដក ភាគ ៨២
មនោធាតុសម្ផ័ស្ស មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មនោវិញ្ញាណធាតុសម្ផ័ស្ស មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន មនោធាតុ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មនោវិញ្ញាណធាតុ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមមិនកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។
ID: 637649181205176128
ទៅកាន់ទំព័រ៖