ព្រះត្រៃបិដក ភាគ ៨២
[៣៥០] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ខន្ធប៉ុន្មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈ ខន្ធប៉ុន្មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈ។បេ។ បណ្តាចិត្តទាំង ៧ ចិត្តប៉ុន្មាន ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ចិត្តប៉ុន្មានមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ចិត្តប៉ុន្មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈ។ រូបក្ខន្ធ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ខន្ធ ៣ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន សង្ខារក្ខន្ធ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ អាយតនៈ ១០ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនាយតនៈ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ធម្មាយតនៈ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន
ID: 637649181416114211
ទៅកាន់ទំព័រ៖