ព្រះត្រៃបិដក ភាគ ៨២
មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ ធាតុ ១៥ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនោធាតុប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ មនោវិញ្ញាណធាតុប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ធម្មធាតុ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ សមុទយសច្ច ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ និរោធសច្ច មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មគ្គសច្ច ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ទុក្ខសច្ចៈ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន
ID: 637649181635801089
ទៅកាន់ទំព័រ៖