ព្រះត្រៃបិដក ភាគ ៨២
មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន មិនគួរពោលថា ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈផង ថាមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ថាមិនមានវិតក្កៈ ទាំងមិនមានវិចារៈផងក៏មាន។ ឥន្រ្ទិយ ៩ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទោមនស្សិន្រ្ទិយប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ឧបេក្ខិន្រ្ទិយប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន ឥន្រ្ទិយ ១១ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ អកុសលហេតុ ៣ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ហេតុ ៦ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ កពឡិង្ការាហារ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ អាហារ ៣ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ ផស្សៈ ៥ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនោធាតុសម្ផ័ស្ស ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ មនោវិញ្ញាណធាតុសម្ផ័ស្ស ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន
ID: 637649181843145151
ទៅកាន់ទំព័រ៖