ព្រះត្រៃបិដក ភាគ ៨២
មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។ វេទនា ៥ សញ្ញា ៥ ចេតនា ៥ ចិត្ត ៥ មិនមានវិតក្កៈ ទាំងមិនមានវិចារៈ មនោធាតុប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ មនោវិញ្ញាណធាតុ ប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។
[៣៥១] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន មានរូប ខន្ធប៉ុន្មាន មិនមានរូប។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន មានរូប ចិត្តប៉ុន្មាន មិនមានរូប។ រូបក្ខន្ធ មានរូប ខន្ធ ៤ មិនមានរូប។ អាយតនៈ ១០ មានរូប មនាយតនៈ មិនមានរូប ធម្មាយតនៈ មានរូបក៏មាន មិនមានរូបក៏មាន។ ធាតុ ១០ មានរូប ធាតុ ៧ មិនមានរូប ធម្មធាតុ មានរូបក៏មាន មិនមានរូបក៏មាន។ សច្ចៈ ៣ មិនមានរូប ទុក្ខសច្ច មានរូបក៏មាន មិនមានរូបក៏មាន។ ឥន្រ្ទិយ ៧ មានរូប ឥន្រ្ទិយ ១៤ មិនមានរូប ជីវិតិន្រ្ទិយ មានរូបក៏មាន មិនមានរូបក៏មាន។ ហេតុ ៩ មិនមានរូប។
ID: 637649182068926021
ទៅកាន់ទំព័រ៖