ព្រះត្រៃបិដក ភាគ ៨២
កពឡិង្ការាហារ មានរូប អាហារ ៣ មិនមានរូប។ ផស្សៈ ៧ មិនមានរូប។ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ មិនមានរូប។
[៣៥២] បណ្ដាខន្ធទាំង ៥ ខន្ធប៉ុន្មាន ជាលោកិយ ខន្ធប៉ុន្មាន ជាលោកុត្តរ។បេ។ បណ្ដាចិត្តទាំង ៧ ចិត្តប៉ុន្មាន ជាលោកិយ ចិត្តប៉ុន្មាន ជាលោកុត្តរ។ រូបក្ខន្ធ ជាលោកិយ ខន្ធ ៤ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ អាយតនៈ ១០ ជាលោកិយ អាយតនៈ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ ធាតុ ១៦ ជាលោកិយ ធាតុ ២ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ សច្ចៈ ២ ជាលោកិយ សច្ចៈ ២ ជាលោកុត្តរ។ ឥន្រ្ទិយ ១០ ជាលោកិយ ឥន្រ្ទិយ ៣ ជាលោកុត្តរ ឥន្រ្ទិយ ៩ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ អកុសលហេតុ ៣ ជាលោកិយ ហេតុ ៦ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។
ID: 637649182303926061
ទៅកាន់ទំព័រ៖