ព្រះត្រៃបិដក ភាគ ៨២
កពឡិង្ការាហារជាលោកិយ អាហារ ៣ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ ផស្សៈ ៦ ជាលោកិយ មនោវិញ្ញាណធាតុសម្ផ័ស្ស ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។ វេទនា ៦ សញ្ញា ៦ ចេតនា ៦ ចិត្ត ៦ ជាលោកិយ មនោវិញ្ញាណធាតុ ជាលោកិយក៏មាន ជាលោកុត្តរក៏មាន។
ខន្ធដែលបុគ្គលដឹងច្បាស់ ខន្ធដែលមានអារម្មណ៍ទាំងពីរ ខន្ធដែលបុគ្គលឃើញហើយ ខន្ធដែលជាកុសល ខន្ធដែលប្រកបដោយវេទនា ខន្ធដែលជាវិបាក ខន្ធដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ខន្ធដែលប្រកបដោយវិតក្កៈ ខន្ធដែលមានរូប ខន្ធដែលជាលោកិយ។
ចប់ ធម្មហទយវិភង្គ។
ចប់ វិភង្គប្បករណៈ។
ID: 637649182542050989
ទៅកាន់ទំព័រ៖