ព្រះត្រៃបិដក ភាគ ៨២
ក្នុងសម័យណា មនោវិញ្ញាណធាតុ ជាវិបាក ព្រោះកម្មជាកាមាវចរកុសល ដែលបុគ្គលធ្វើហើយ សន្សំហើយ ជាធាតុច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ។បេ។ ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមន្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តិដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា សម្បយុត្តដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ ផស្សៈកើតមាន។បេ។ សេចក្តីមិនរាយមាយកើតមាន នេះពួកធម៌ជាអព្យាក្រឹត សេចក្តីដឹងក្នុងធម៌ទាំងឡាយនេះ ឈ្មោះថា អត្ថប្បដិសម្ភិទា បញ្ញត្តិនៃធម៌ទាំងឡាយនោះ ដោយនិរុត្តិណា សេចក្តីដឹងក្នុងការពោលនូវធម្មនិរុត្តិ ក្នុងនិរុត្តិនោះ ឈ្មោះថា និរុត្តិប្បដិសម្ភិទា
ID: 637648273133362357
ទៅកាន់ទំព័រ៖